khmer eng
  • ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញសំណេះសំណាលជាមួយ អ៊ុ ពូ មីង បងប្អូន ប្រជាពលរដ្ឋ ប្រមាណ ១០០នាក់ នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត
     
    ចែករំលែក ៖

    រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញសំណេះសំណាលជាមួយ អ៊ុ ពូ មីង បងប្អូន ប្រជាពលរដ្ឋ ប្រមាណ ១០០នាក់ នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។ ក្នុងពិធីសំណេះសំណាលឯកឧត្តមបានលើកទ្បើងអំពីគុណូបការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ ការគិតគូរអំពីជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានភាពសមរម្យ ព្រមទាំងបានអំពាវនាវឲ្យបងប្អូនទាំងអស់ចូលរួមថែរក្សាសន្តិភាព សុវត្តិភាពភូមិ ឃុំឲ្យបានល្អប្រសើរ និង សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។
    ក្នុងពិធីនេះឯកឧត្តម រួមជាមួយក្រុមគ្រួសារ បានរៀបចំអាហារសាមគ្គី និង ចែកជូនក្រម៉ា ដល់អ្នកចូលរួមទាំង១០០នាកផងដែរ ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail