khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អនុញ្ញាតឲ្យនិស្សិតជ័យលាភីអាហារូបករណ៍អូស្រ្តាលី ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលប្រទេសអូស្រ្តាលីចំនួន១៤នាក់ ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅតាមសាកលវិទ្យានានា នៃប្រទេសអូស្រ្តាលី។
    សូមជម្រាបថា រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់អាហារូបករណ៍ Australia Awards Cambodia ដល់និស្សិតនៅកម្ពុជា អស់រយៈពេល២៨ឆ្នាំមកហើយ។ សម្រាប់ឆ្នាំ២០២៣នេះ បេក្ខជនជ័យលាភីសរុបដែលត្រូវបានជ្រើសរើសមានចំនួន៤៥រូប (នារី២៣រូប) ដោយក្នុងនោះបេក្ខជនចំនួន០២រូប បន្តការសិក្សាថ្នាក់បណ្ឌិត និង៤៣រូបបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
    គួរបញ្ជាក់ផងដែរថា និសិ្សតជ័យលាភីទាំង៤៥រូប នេះត្រូវបានចែកចេញជាពីរក្រុម ដោយក្រុមទី១មានចំនួន៣០នាក់ បានចេញដំណើរទៅបន្តការសិក្សានៅក្នុងប្រទេសអូស្រ្តាលីនាដើមខែមករា ឆ្នាំ២០២៣ និងក្រុមទី២ មានចំនួន១៥នាក់ គ្រោងនឹងចេញដំណើរទៅបន្តការសិក្សានៅអំឡុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ៕
    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail