khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាវិហារថ្មី និងសម្ពោធឆ្លងមណ្ឌលកុមារកំព្រាវិសាខា
     
    ចែករំលែក ៖

    ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
    ៖ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាវិហារថ្មី និងសម្ពោធឆ្លងមណ្ឌលកុមារកំព្រាវិសាខា នៃសេចក្ដីសង្ឃឹមវត្តខ្ចាស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ នៅវត្តស្រះកណ្ដាល ( ហៅវត្តខ្ចាស់)។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាថែរក្សា ការពារសន្តិភាព និងសមិទ្ធផលនានា រួមនឹងការធ្វើឲ្យមានសុខុដុមនីយ៍កម្មសាសនា។ សូមអរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមហាធម្មាលង្ការោ ចាន់ សុជនព្រះគ្រូចៅអធិការវត្ត ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការ អាចារ្យវត្ត ឧបាសក ឧបាសិកា ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ និងសប្បុរសជននានា ដែល
    បានសាមគ្គីគ្នាកសាង និងអភិវឌ្ឍជាប្រចាំនូវសមិទ្ធផលនានានៅក្នុងវត្តប្រាសាទស្រះកណ្តាល(ខ្ទាស់) ជាពិសេសការបរិច្ចាគដោយសទ្ធាជ្រះថ្លាកសាងឡើង នូវសមិទ្ធផលនានាជាច្រើននៅក្នុងវត្ត និងបានកសាងព្រះវិហារមាស បានលេចចេញជារូបរាងតាមបែបសាសនាគួរជាទីមោទនៈនាពេលនេះ។ សមិទ្ធផលនានាដែលយើងបានខិតខំកសាងនិងអភិវឌ្ឍនៅក្នុងវត្តប្រាសាទស្រះកណ្តាល (ខ្ទាស់) ពិតជាបានរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យសាសនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាសេចក្តីព្រាងផែនការយុទ្ធសាស្ត្ររបស់ក្រុមសមាជិកាព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា (២០២៤-២០៣០)
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៨ ព្រឹទ្ធសភា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាព ឯកឧត្តម នាង ផាត ប្រធានក្រុម
    thumbnail
     
    សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសព លោក យូ ប៉ាសារួន អតីតមេឃុំកំពង់ត្រឡាច
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា