khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញសួរសុខទុក្ខលោកស្រី ចេក គឹមអ៊ាង ប្រធានអង្គការបក្សីខៀវថែទាំសុខុមាលភាពប្រជាពលរដ្ឋ ដែលទើបនឹងលំហែរមាតុភាព
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយសួរសុខទុក្ខលោកស្រី ចេក គឹមអ៊ាង ប្រធានអង្គការបក្សីខៀវថែទាំសុខុមាលភាពប្រជាពលរដ្ឋ ស្ថិតនៅភូមិថ្ម ឃុំគ្រើល ស្រុកប្រសាទបល្ល័ង ខេត្តកំពង់ធំ ដែលទើបនឹងលំហែរមាតុភាព។

    អង្គការបក្សីខៀវថែទាំសុខុមាលភាពប្រជាពលរដ្ឋ ជាសាខារបស់អង្គការចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ដែលជាដៃគូហត្ថលេខីឧបត្ថម្ភអំណោយមនុស្សធម៌ជូនដល់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមកដែលរួមមាន៖ បរិក្ខាពេទ្យ ថ្នាំពេទ្យ សំលៀកបំពាក់ គ្រឿងសម្អាង និងសម្ភារៈមួយចំនួន បានចំនួន ៤ដងរួចមកហើយ ដែលសរុបជាថវិកាប្រមាណជា ៥,០០០,០០០$ (ប្រាំលានដុល្លារអាមេរិក)។

    អំណោយទាំងអស់ ត្រូវបានគ្រប់គ្រងនិងណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចប្រធានព្រឹទ្ធសភា និងតាមរយៈ ឯកឧត្តម ម៉ម ប៊ុននាង អំណោយត្រូវបានប្រគល់ជូនមន្ទីររដ្ឋ មន្ទីរសុខាភិបាលខេត្ត មណ្ឌលសុខភាព ពិសេសជូនដល់ប្រជាពលរដ្ឋទ័លក្រ ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតឲ្យកាន់តែប្រសើរឡើង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail