khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ធា សុីវត្ថា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ដែល បានទទួលមរណភាព
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម សត ណាឌី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម ឡៅ ឆន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ធា សុីវត្ថា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ដែល បានទទួលមរណភាពកាលពីថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៧.៤៥ នាទីព្រឹក ក្នុង ជន្មាយុ ៦៥ ឆ្នាំ ដោយរោគាពាធ ។ ក្នុងឱកាសនោះ ឯកឧត្តម សួន លន់ តំណាងឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានជូនលិខិតរំលែកទុក្ខ និងថវិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ព្រមទាំងថវិកាផ្ទាល់ខ្លួន ដល់ក្រុមគ្រួសារនៃសពផងដែរ ។ ពិធីបុណ្យសពប្រព្រឹត្តទៅនៅគេហដ្ឋាន ស្ថិតនៅក្នុងសង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ ប្រជុំត្រៀមមានមតិយោបល់ក្នុងអង្គប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី១ ប្រជុំត្រៀមមានមតិយោបល់ក្នុងអង្គប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ដើម្បីត្រៀមមានយោបល់ក្នុងអង្គប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា