khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញចែកចង្រ្កានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋ ៤៦៦គ្រួសារ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកចង្រ្កានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋចំនួន៤៦៦គ្រួសារ ស្ថិតក្នុងនៅវត្តអង្គតាឯក ភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
    ពិធីសំណេះសំណាលប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីអភិបាល នៃគណៈអភិបាលរងខេត្តកំពង់ស្ពឺ លោកជំទាវ លោកស្រី សមាជិកសមាគមនារី លោកជំទាវ លោក លោកស្រី សមាជិកាកិត្តិយគណៈកម្មការសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកអភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមុនីជ័យ តំណាងក្រុមហ៊ុនអ៉ីនត្រាក់កូ និងក្រុមហ៊ុនស៊ីតកូ ក្រុមប្រឹក្សាឃុំ មេភូមិ សមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។
    សូមជម្រាបថា៖ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលចង្ក្រានសន្សំសំចៃថាមពល នាឱកាសនោះរួមមានឃុំពាំងល្វា ចំនួន១៨ភូមិ ទទួលបាន១០០ចង្រ្កាន និងឃុំភ្នំតូច ចំនួន១៨ភូមិ ទទួលបាន៣៦៦ចង្ក្រាន៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail