khmer eng
  • ឯកឧត្ដម ហែម ខន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំស្គុះ របស់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
     
    ចែករំលែក ៖

    នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១០ព្រឹក ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ នៅស្គុះ ស្រុកសំរោងទង ខេត្តកំពុងស្ពឺ។ ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានលើកឡើងពីគុណបំណាច់ ដែលបានបញ្ចប់សង្រ្គាម នាំសន្តិភាព និងដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រេីន និងបានណែនាំដល់មន្រ្តីភូមិឃុំ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យសន្ទស្សន៍, ត្រួតពិនិត្យការរៀបចំក្រុមចលនាបោះឆ្នោត, ត្រួតពិនិត្យឯកសារអត្តសញ្ញាណ និងជាពិសេសត្រូវអនុវត្តន៍ការងារឱ្យដើរស្របតាមប្រតិទិនបោះឆ្នោតរបស់ គជប។ ក្នុងឱកាសនោះដែរឯកឧត្តម បានជូនវត្ថុកំដរដៃដល់ក្រុមប្រឹក្សាឃុំ និងមន្រ្តីភូមិទាំង ៦៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន ក្រមា ចំនួន០១, សារ៉ុង ០១, ត្រីខ ០១កំប៉ុង, នំបុ័ង ០២ដើម និងទឹកសុទ្ធ ០១ដប។ សរុប ក្រមាចំនួន ៦៨, សារ៉ុងចំនួន ៦៨, ត្រីខ ចំនួន ៦៨កំប៉ុង , នំបុ័ង ១៣៦ដើម និងទឹកសុទ្ធ ចំនួន ៦៨ដប។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ ប្រជុំត្រៀមមានមតិយោបល់ក្នុងអង្គប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី១ ប្រជុំត្រៀមមានមតិយោបល់ក្នុងអង្គប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ដើម្បីត្រៀមមានយោបល់ក្នុងអង្គប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា