khmer eng
  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល ស្មៀន និងមន្រ្តី នៃសង្កាត់ទំនប់ទឹក
     
    ចែករំលែក ៖

    យោងតាមវេទិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ ) កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ស្តីពី “ការអភិវឌ្ឍមូលដ្ឋាន និងបម្រេីសេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាព ធានាបានសុខសន្តិភាព” និងយោងតាមផែនការសកម្មភាពរបស់ក្រុម ក្នុងការ ចុះតាមដានការងារក្រោយវេទិកា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទី នៅសាលាសង្កាត់ទំនប់ទឹក ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល ស្មៀន និងមន្រ្តី នៃសង្កាត់ទំនប់ទឹក ក្រោមរបៀបវារ: ១-ស្ថានភាពទូទៅរបស់សង្កាត់ ២-ការអភិវឌ្ឍន៍មូលដ្ឋានសង្កាត់ ៣-ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ៤-ដំណើរការសេវាជូនប្រជាពលរដ្ឋ(ការធ្វើអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន…។ល។) ៥-តាមដានការងារបន្ទាប់ពីការរៀបចំវេទិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និង៦-ការងាររៀបចំការិយាល័យបោះឆ្នោតរបស់សង្កាត់(CEC) ការរៀបចំមន្រ្តីចូលរួមក្នុងការិយាល័យបោះឆ្នោត(PSO) និងភ្នាក់ងារសង្កេតការណ៍របស់គណបក្សនីមួយៗក្នុងកា របោះឆ្នោត។

    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បាននាំយកនូវអង្ករចំនួន ២៥បាវ និងឧបករណ៍ធ្វើតេស្តរហ័សកូវីដ-១៩ ចំនួន ១កេសធំ ប្រគល់ជូនរដ្ឋបាលសង្កាត់ទំនប់ទឹក ដើម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន និងសម្រាប់បំពេញការងារមនុស្សធម៌ផ្សេងៗ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ញ៉ូវ សុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយឯក ស្វាយ  សារិទ្ធ ដែលបានពលីក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាន