khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានរៀបចំកិច្ចប្រជុំ ស្ដីពីការជំរុញការអនុវត្តគម្រោងផលិតកម្មគ្រាប់ពូជស្រូវ នៃការនាំចេញអង្ករគុណភាពល្អនិងការបង្កើតសហគមន៍កសិកម្មក្នុងមូលដ្ឋាន
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសុក្រ ទី០២ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទី ស្ថិតនៅវត្តបន្ទាយទូក ភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំ ស្ដីពីការជំរុញការអនុវត្តគម្រោងផលិតកម្មគ្រាប់ពូជស្រូវ នៃការនាំចេញអង្ករគុណភាពល្អនិងការបង្កើតសហគមន៍កសិកម្មក្នុងមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម ភួ ពុយ សមាជិករដ្ឋសភា អមដំណើរមានលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក លោក ភិនឈួង លោក អឿនសេដ្ឋា លោកស្រី និត សោភ័ណ អភិបាលរងស្រុក លោក អាន់ អៀត សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំទាំង៨ និងលោកមេភូមិទាំងអស់ ក្នុងស្រុកសរុប៦៦នាក់។ ឯកឧត្តម ភួ ពុយ បានឧបត្ថម្ភថវិកា ចំនួន២០០ដុល្លា សម្រាប់រៀបចំ ពិសារបាយសមគ្គី និងឯកឧត្តម ឈើយ ចាន់ណា ឧបត្ថម្ភអៃកូម ចំនួន០៤គ្រឿង ជូនប្រជាការពារភូមិពន្លៃចាស់ ឃុំទ្រាស់ ស្រុកស្វាយចេក ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail