khmer eng
  • ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអមដំណើរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានគណៈកម្មាធិការជាតិអតីតយុទ្ធជន ចូលរួមពិធីជួបជាមួយអតីតយុទ្ធជន
     
    ចែករំលែក ៖

    នៅថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអមដំណើរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានគណៈកម្មាធិការជាតិអតីតយុទ្ធជន ចូលរួមពិធីជួបជាមួយអតីតយុទ្ធជន ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំនួន៥០០នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណ និងលើកសរសើរនូវគុណបំណាច់ ដែលបងប្អូនបានខិតខំការពារសន្តិភាពតាំងពីដើមរហូតមក ស្រឡាញ់ និងជឿរទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ នាងមុខនេះ។ ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនជាអមត។ ក្នុងឱកាសនោះ ក៏មានការបំពាក់មេដាយការពារជាតិ ជានិម្មិតរូបជូនដល់បងប្អូនមួយចំនួន និងជូនថវិកា ក្នុងម្នាក់ៗ ចំនួន៥០.០០០រៀលផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ញ៉ូវ សុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយឯក ស្វាយ  សារិទ្ធ ដែលបានពលីក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាន