khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះពិនិត្យតាមបណ្ដាភូមិ ក្នុងឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ លោក ចាប សុផាឫុទ្ធិ ស្នងការរងនគរបាលខេត្ត លោក លឿង សុភក្តិ អភិបាលស្រុក បានអញ្ជើញចុះពិនិត្យតាមបណ្ដាភូមិ ក្នុងឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងការពិនិត្យជាក់ស្តែង និងការដោះស្រាយសំណូមពរចាំបាច់នានា រួមមាន ភូមិម៉ៅ ភូមិយាង ភូមិអូរ ភូមិប្រាសាទវៀន ភូមិយាងវៀន និងភូមិតាគល់ បានផ្តល់យោបល់ដោះស្រាយបញ្ហាមួយចំនួន និងបានបន្តចុះភូមិយោងពិនិត្យមើលផ្លូវកំពុងសាងសង់ ពិភាក្សាជាមួយក្រុមហ៊ុនអនុវត្តគម្រោងបន្តអោយបានមុនរដូវវស្សា បន្តទៅភូមិអូរ ពិនិត្យទីតាំងស្ពានថ្ម ជាអំណោយរបស់ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជំនួសស្ពានចាស់ដែលទ្រុឌទ្រោម បន្តក្នុងភូមិយាងវៀង ដើម្បីពិនិត្យផ្លូវលំបាកមានប្រវែង ១ ៧០០ម៉ែត្រ មុននឹងបញ្ចប់ឯកឧត្តម និងក្រុមការងារ បានបន្តទៅភូមិម៉ៅ ពិនិត្យផ្លូវលំបាកមានប្រវែង ១ ៦០០ម៉ែត្រ និងភូមិ តាគល់ ជួបជាមួយលោក តា លោកយាយ បងប្អូនមួយចំនួន ពិនិត្យសំណើក្នុងការស្នើសុំពិនិត្យកែសម្រួលអ្នកដឹកនាំខ្លះៗ ក្នុងភូមិផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail