khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកចង្រ្កានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋនៅក្នុងឃុំរំលេច និងឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាអនុប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រួមនឹងឯកឧត្តម ទឹម ផន សមាជិកក្រុម និងលោកជំទាវ ទេព្វ សំអូន សមាជិកាក្រុម បានអញ្ជើញក្នុងពិធីសំណេះសំណាល និងចែកចង្រ្កានសន្សំសំចៃថាមពលចំនួន៦៣៥ចង្រ្កាន ជូនប្រជាពលរដ្ឋនៅក្នុងឃុំរំលេច ចំនួន៣៦៤ចង្រ្កាន និងឃុំឬស្សីសាញ់ ចំនួន២៧១ចង្រ្កាន នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

    ពិធីសំណេះសំណាលប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសមាជិការដ្ឋសភាមណ្ឌលខេត្តព្រៃវែង សមាជិកាសមាគមន៍នារី សមាជិកាកិត្តិយសគណ:កម្មការសាខាសមាគមនារី ឣាជ្ញាធរខេត្តព្រៃវែង ឣាជ្ញាធរស្រុកស៊ីធរកណ្តាល ប្រធានក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងឃុំរំលេច និងឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលមានសមាសភាពចូលរួមសរុបចំនួន៦៥០នាក់ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ញ៉ូវ សុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយឯក ស្វាយ  សារិទ្ធ ដែលបានពលីក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាន