khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រី មេភូមិ ក្នុងឃុំទ្រាស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ស្តិនៅសាសប្រជុំស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រី មេភូមិ ក្នុងឃុំទ្រាស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដម បានផ្តាំផ្ញើឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្ដាប់ឱ្យជាប់នូវបញ្ហាប្រឈមផ្សេងៗ ពង្រឹងសន្តិសុខ សណ្ឋាប់ធ្នាប់សង្គម ពិសេសការងារភូមិ ឃុំ មានសុវត្ថិភាព ហើយគ្រប់បញ្ហាប្រឈមទាំងអស់ ត្រូវរួមគ្នាចុះដោះស្រាយបានទាន់ពេលវេលាទៅតាមមុខងាររបស់ខ្លួន បញ្ហាណាដោះមិនបាន ត្រូវធ្វើរបាយការណ៍ជូនថ្នាក់បន្ទាប់ និងណែនាំអំពីការត្រៀមលក្ខណៈការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ជាមួយនេះដែរ ឯកឧត្ដមឧបត្ថម្ភថវិកាដល់មេភូមិ ដោយម្នាក់ៗ ទទួលបាន២០.០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail