khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងភូមិចំនួន០៣ នៃឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង
     
    ចែករំលែក ៖

     

    នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា(គណៈកម្មការទី១០) និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន០៣ភូមិ គឺ ភូមិឈើនាង ភូមិស្វាយកើត និងភូមិស្វាយលិច នៃឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

    ក្នុងនាឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ជូនចំពោះអាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។

    ឯកឧត្តមប្រធាន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋាន

    ជាពិសេសសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

    ក្នុងបរិយាកាសដ៏ស្និតស្នាលនោះ ឯកឧត្តម ម៉ម ប៊ុននាង បានឧបត្ថម្ភដល់អាជ្ញាធរភូមិ ឃុំ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងម្នាក់ៗថវិកា ២០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ២៦,១៨០,០០០រៀល (ម្ភៃប្រាំមួយលាន មួយសែន ប្រាំបីម៉ឺនរៀល)។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ ជូនចំពោះ លោកជំទាវ ព្រឹទ្ធសមាជិកា Sue Lines ប្រធានព្រឹទ្ធសភា នៃសភាប្រទេសអូស្ត្រាលី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឈិត សុខុន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមអបអរសាទរខួបលើក៧៧
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំការងារក្នុងក្របខ័ណ្ឌតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃសភាប្រើភាសាបារាំង