khmer eng
  • ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ដើម្បីពិនិត្យហើយឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន០២
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៦០រូប។
    អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០២ដូខាងក្រោម៖
    ១-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
    ក្នុងរបៀបវារៈទី១នេះ ត្រូវបានឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា អញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំជ្រាបអំពីលទ្ធផល នៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះ និងសមាជិកព្រឹទ្ធសភាឡើងមានយោបល់ និងលើកជាសំណួររួចមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
    អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
    ២-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ។
    របៀបវារៈទី២នេះ ត្រូវបានឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំជ្រាបអំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ និងសមាជិកព្រឹទ្ធសភាឡើងមានយោបល់ និងលើកជាសំណួររួចមក ឯឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
    អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តមលេខាធិការ ឯកឧត្តមសមាជិក និងមន្ត្រីការិយាល័យជំនួយការ ដើម្បីពិនិត្យ និងកែសម្រួលខ្លឹមសាររបាយការណ៍ ស្តី ពីដំណើរចុះបំពេញបេសកកម្មរបស់គណៈកម្មការទី៧ ព្រឹទ្ធសភា នៅខេត្តស្វាយរៀង និងខេត្តព្រៃវែង
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ដើម្បីពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ គណៈកម្មការទី៨នៃព្រឹទ្ធសភា ជូន លោកស្រី ខាន់ ចាន់ធុល និងលោកស្រី ឆែម កល្យាណ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ យោធិនអាកាសយានិក នៃកងយុទ្ធពលខេមរភូមិន្ទ ដែលត្រូវជាស្វាមីរបស់លោកស្រី