khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសង្កេតការណ៍អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអនុប្រធានកិតិ្តយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសង្កេតការណ៍អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានសមាសភាពចូលរួមចំនួន១៦៦នាក់ ដើម្បីត្រៀមខ្លួនធ្វើជាអ្នកសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីសមាជិកអ្នកសង្កេតការណ៍បានចូលរៀនវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធZoomចប់។ ក្នុងនោះលោកជំទាវបានឧបត្ថម្ភដល់អ្នកសង្កេតការណ៍ទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានអាវយឺត១ សម្រាប់ពាក់ក្នុងថ្ងៃសង្កេតការណ៍បោះឆ្នោត ស្ថិតនៅសាលប្រជុំសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail