khmer eng
  • លោកជំទាវ មាន សំអាន បានអញ្ជើញជាអធិបតីពិធីចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចំរោះទឹកស្អាត ជូនដល់ប្រជាពលរដ្ឋចំនួន ៤៦៦គ្រួសារ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីពិធីចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចំរោះទឹកស្អាត ដែលជាអំណោយរបស់ ក្រុមហ៊ុន អ៊ីនត្រាកូ ជូនដល់ប្រជាពលរដ្ឋចំនួន ៤៦៦គ្រួសារ នៅឃុំអណ្តូងពោធិ៍ នៅស្រុករមាសហែក ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

    ពិធីសំណេះសំណាលប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំខេត្តស្វាយរៀង សមាជិកាសមាគមនារី សមាជិកាកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ស្រុក តំណាងក្រុមហ៊ុនអ៊ីនត្រាកូ អាជ្ញាធរស្រុករមាសហែក ប្រធានក្រុមប្រក្សាឃុំ និងប្រជាពលរដ្ឋ សរុបចំនួន ៤៩១នាក់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail