khmer eng
  • លោកជំទាវ សាយ ចាន់ណាក់ នាំយកសាររំលែកទុក្ខរបស់សម្តេចប្រធានព្រឹទ្ធសភា ជូនក្រុមគ្រួសារសពលោកជំទាវ ម៉ិញ កុសនី
     
    ចែករំលែក ៖

    នាល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទ្ធកាល័យសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកសាររំលែកទុក្ខ និងបច្ច័យរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ និងជាវរសិល្បការិនីរបាំព្រះរាជទ្រព្យដ៏ល្បីល្បាញនាសម័យសង្គមរាស្រ្តនិយម ដែលបានទទួលមរណភាព នាវេលាម៉ោង៤:៥០នាទីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគពាធ។
    ពិធីបុណ្យសពលោកជំទាវ ម៉ិញ កុសនី ត្រូវបានរៀបចំប្រារព្ធនៅបុរីប៉េងហួតបឹងស្ទោរ ផ្ទះលេខ៤៣ ផ្លូវD០៦ គម្រោង Eco Delta។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail