khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចនៃមហាសន្និបាតអាយប៉ាលើកទី៤៤
     
    ចែករំលែក ៖

    នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ លេខាធិការ គណៈកម្មការទី៨ព្រឹទ្ធសភា បានដឹកនាំប្រជុំគណៈប្រតិភូសភាកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើការផ្តល់ធាតុចូលលើសេចក្តីព្រាងសេចក្តីសម្រេច នៃគណៈកម្មាធិការ សេដ្ឋកិច្ចនៃមហាសន្និបាតអាយប៉ាលើកទី៤៤ ដែលសមាជិក សមាជិកាគណៈប្រតិភូសភាកម្ពុជា ត្រូវចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៤ ដែលនឹងប្រព្រឹតិ្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូណេស៊ី៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail