khmer eng
  • សិក្ខាកាមចំនួន ១២រូប នៃកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពវិភាគសារពើពន្ធ ដែលមកពីសភានានាជាសមាជិកអាយប៉ា អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ សិក្ខាកាមចំនួន ១២រូប នៃ “កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពវិភាគសារពើពន្ធ៖ការឆ្លើយតបបន្ទាន់ផ្នែកសុខាភិបាល ដែលមកពីសភានានាជាសមាជិកអាយប៉ា រួមមានមកពីសភាកម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ មន្ត្រីសភាចំនួន ០២រូប មកពីអង្គភាពស្រាវជ្រាវទាក់ទងនឹងថវិកា និងហិរញ្ញវត្ថុ មកពីសភាឥណ្ឌូនេស៊ី និងហ្វីលីពីន ព្រមទាំងមន្ត្រី ០៣រូប របស់មជ្ឈមណ្ឌលសភាអាស៊ីបានអញ្ជើញមកទស្សនកិច្ចសិក្សាឈ្វេងយល់អំពីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។ ក្នុងឱកាសនោះ សិក្ខាកាមចំនួន ១២រូប បានអញ្ជើញទស្សនាសាលប្រជុំព្រឹទ្ធសភា បណ្ណាល័យព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានានៅក្នុងបរិវេណព្រឹទ្ធសភា។
    ប្រភព៖នាយកដ្ឋានអភិវឌ្ឍធនធានមនុស្ស


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail