khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    នៅថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនពីរភូមិ ដែលមានអ្នកចូលរួម ចំនួន៣២៥នាក់ គឺភូមិអូរក្រូច និងភូមិសន្តិភាព ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ស្ថិតក្នុងវត្តអូរក្រូច។ បន្ទាប់ពីស្តាប់របាយការណ៍របស់មេឃុំរួចមក ឯកឧត្តម បានសម្តែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានដែលបានយកចិតទុកដាក់ក្នុងការអភិវឌ្ឍមូលដ្ឋាន ពិសេសបានដោះស្រាយបញ្ហាប្រឈមនានាទាន់ពេលវេលានិងបានជម្រាបជូន អំពីគោលនយោបាយឈ្នះ ឈ្នះ គុណតម្លៃនៃសន្តិភាព នាំឱ្យមានការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ សំណូមពរសូមប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គ.ជ.ប អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាៗ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបន្តថែរក្សាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែសម្បូរសប្បាយរីកចម្រើនយូរអង្វែងរហូតតទៅ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក