khmer eng
  • ឯកឧត្តម ឆាយ វណ្ណា ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ានៃមហាសន្និបាតអាយប៉ាលើកទី៤៤
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេសកណ្តាល វិមានព្រឹទ្ធសភា ឯកឧត្តម ឆាយ វណ្ណា លេខាធិការ គណៈកម្មការទី៥ព្រឹទ្ធសភា និងលោកជំទាវ ឃួន ឃុនឌី សមាជិកា គណៈកម្មការទី៥ព្រឹទ្ធសភា និងជាគណៈប្រតិភូសភាកម្ពុជា ត្រូវចូលរួមកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ានៃមហាសន្និបាតអាយប៉ាលើកទី៤៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន២ ដែលត្រូវបានស្នើឡើងដោយប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី ។
    សូមជម្រាបថា៖ មហាសន្និបាតអាយប៉ាលើកទី៤៤ នឹងប្រព្រឹតិ្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូណេស៊ី៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ គណៈកម្មការទី២នៃព្រឹទ្ធសភា ជូនលោកស្រី ខាន់ ចាន់ឆុល និងលោកស្រី ឆែម កល្យាណ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ យោធិនអាកាសយានិក នៃកងយុទ្ធពលខេមរភូមិន្ទ ដែលត្រូវជាស្វាមីរបស់លោកស្រី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ
    thumbnail
     
    ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី៩៧ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ១៩២៧-២០២៤
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកាព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នៃខណ្ឌពោធិ៍សែនជ័យ