khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទានទៅប្រគេនព្រះបាឡាដសង្ឃខេត្ត ស្ថិតនៅវត្តព្រះព្រហ្មរតន៍ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈគម្មការទី៧ ព្រឹទ្ធសភា នឹងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន មាន អង្ករ ៥០គ.ក្រ ទឹកត្រី មួយយួរ ទឹកស៊ីអ៊ីវមួយយួរ ទឹកសុទ្ធមួយកេះ និងប៊ីចេង មួយគ.ក្រ ស្កសរ និងគ្រឿងទេស ព្រមទាំងថវិកាមួយចំនួន ទៅប្រគេនព្រះបាឡាដសង្ឃខេត្ត ជាព្រះចៅអធិការ ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស និងជួយផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃ ដល់ព្រះសង្ឃដែលកំពុងគង់នៅបន្តការសិក្សា ក្នុងទីអារាមនេះចំនួន ៨០អង្គ ស្ថិតនៅវត្តព្រះព្រហ្មរតន៍ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបង្សុកូល ឧទិ្ទសកុសលផលបុណ្យនេះ ជូនដល់បុព្វការីជន មានជីដូន ជីតា មាតាបិតា បងប្អូនញាតិកា ទាំងអស់ដែលបានចែកឋានទៅ និងឧទ្ទិស ជូនដល់ អស់លោក លោកស្រី អ្នកស្នេហាជាតិទាំងអស់ ដែលបានពលីជីវិត ក្នុងបុព្វហេតុ ស្នេហាជាតិ ការពារ ទឹកដី  ការពារសន្តិភាព សូមអស់លោកទាំងអស់បានទៅកើតនៅឋានសុគតិភព កុំបីអាក់ខានឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក