khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានសម្តែងការកោតសរសើរ ថ្លៃងអំណរគុណ និងលើកទឹកចិត្តចំពោះអាជ្ញាធរមូលដ្ឋាន ដែលបានរួបរួមកម្លាំងគ្នាខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ដោយពុំមានគំនិតគ្រប់គ្រាន់និយម បម្រើប្រជាពលរដ្ឋដោយស្មោះអស់ពីចិត្ត ផ្តល់សេវាសាធារណៈឱ្យទាន់ពេលវេលា បន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីភាពរីកចម្រើនរុងរឿងជាអមតៈ នៃប្រទេសជាតិយើង។ ក្នុងឱកាសនោះក៏បានឧបត្ថម្ភថវិកាចំនួនផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី ចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋនៅក្នុងក្រុងកែប ខេត្តកែប
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ គណៈកម្មការទី៣នៃព្រឹទ្ធសភា ជូន លោកស្រី ខាន់ ចាន់ធុល និងលោកស្រី ឆែម កល្យាណ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ យោធិនអាកាសយានិក នៃកងយុទ្ធពលខេមរភូមិន្ទ ដែលត្រូវជាស្វាមីរបស់លោកស្រី
    thumbnail
     
    លិខិតជូនពរចម្រើនជន្មាយុរបស់គណៈកម្មការទី១០ នៃព្រឹទ្ធសភា គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេចតេជោ
    thumbnail
     
    លិខិតជូនពរចម្រើនជន្មាយុរបស់គណៈកម្មការទី៤ នៃព្រឹទ្ធសភា គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេចតេជោ
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យ កែសម្រួលលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការចុះបំពេញបេសកកម្ម ដើម្បីសិក្សាឈ្វេងយល់ពីការប្រមូលព័ត៌មាន ការផ្សព្វផ្សាយច្បាប់