khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញទទួលកាន់បិណ្ឌវេណទី៥ នៅវត្តប្រាសាទឥន្រ្ទា ហៅវត្តគោកប៉ាទ្រី ស្ថិតនៅភូមិគ្រួស សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប
     
    ចែករំលែក ៖

    នៅថ្ងៃអង្គារ៍ និងថ្ងៃពុធ ទី៣ និងទី៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំបងប្អូនកូនចៅ បានអញ្ជើញទទួលកាន់បិណ្ឌវេណទី៥ នៅវត្តប្រាសាទឥន្រ្ទា ហៅវត្តគោកប៉ាទ្រី ស្ថិតនៅភូមិគ្រួស សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដែលបានគង់ចាំវស្សា អស់១ត្រីមាស តាមពុទ្ទានុញ្ញាត្ត និងយកទេយ្យវត្តុមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ស្កស អំបិល ម្សៅស៊ុប ទឹកសុទ្ធ និងថវិកាមួយចំនួន ប្រគេនដល់ព្រះសង្ឃទុកសម្រាប់ជួយឧបត្ថម្ភចង្ហាន់ប្រចាំថ្ងៃបន្ត និងម៉្យាងដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យនេះ ជូនដល់បុព្វការីជនមានជីដូនជីតា មាតាបិតា បងប្អូនញាតិមិត្ត និង អស់លោក លោកស្រី វិរជន វីរនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី ការសន្តិភាពរបស់ប្រទេសកម្ពុជា សូមអស់លោកទាំងអស់បានទទួលគ្រប់ៗគ្នា ព្រមទាំងបានទៅកើតនៅឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក