khmer eng
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តប្រាំបីមុំ
     
    ចែករំលែក ៖

    ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៨ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី បានអញ្ជើញនាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
    នាឱកាសមហាកុសលនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចបទនមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងនាំយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ  វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធរបស់លោកជំទាវ ភូ ធៀន ព្រមទាំងញាតិកាទាំងប្រាំពីរសន្តាន ជាពិសេសជូនចំពោះដួងវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំព្រឹទ្ធសភា អតីតសមាជិក សមាជិកាព្រឹទ្ធសភា ឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    ឯកឧត្តមកិត្តិសង្គហបណ្ឌិតបាននាំយកនូវទេយ្យទាន គ្រឿងបរិក្ខារផ្សេងៗ និងបច្ច័យមួយចំនួនវេរប្រគេនដល់ព្រះសង្ឃនាឱកាសនោះផងដែរ។
    ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី ចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋនៅក្នុងក្រុងកែប ខេត្តកែប
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ គណៈកម្មការទី៣នៃព្រឹទ្ធសភា ជូន លោកស្រី ខាន់ ចាន់ធុល និងលោកស្រី ឆែម កល្យាណ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ យោធិនអាកាសយានិក នៃកងយុទ្ធពលខេមរភូមិន្ទ ដែលត្រូវជាស្វាមីរបស់លោកស្រី
    thumbnail
     
    លិខិតជូនពរចម្រើនជន្មាយុរបស់គណៈកម្មការទី១០ នៃព្រឹទ្ធសភា គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេចតេជោ
    thumbnail
     
    លិខិតជូនពរចម្រើនជន្មាយុរបស់គណៈកម្មការទី៤ នៃព្រឹទ្ធសភា គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្តេចតេជោ
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យ កែសម្រួលលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការចុះបំពេញបេសកកម្ម ដើម្បីសិក្សាឈ្វេងយល់ពីការប្រមូលព័ត៌មាន ការផ្សព្វផ្សាយច្បាប់