khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មាធិការទទួលកិច្ចការនារី និងកុមារ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃច័ន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មាធិការទទួលកិច្ចការនារី និងកុមារ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាពការងារក្នុងខែតុលា ឆ្នាំ២០២៣ និងទិសដៅបន្ត។ ក្នុងឱកាសនោះ បានក៏ប្រគល់ជូនប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ ដែលបានធ្វើសម្ភាសន៍យ៉ាងជាក់លាក់តាមប្រព័ន្ធពត៌មានវិទ្យា និងសម្រេចអនុញ្ញត្តិឲ្យដោយក្រសួងផែនការ បានចំនួន២២គ្រសារ ក្រីក្រនៅមូលដ្ឋាន ក្នុងបរិយាកាសប្រកបដោយព្រហ្មវិហារធម៌ ជាលក្ខណៈគ្រួសារស្និទ្ធស្នាល ពេញចិត្ត សប្បាយរីករាយក្រៃលែង។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក