khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចុះពិនិត្យការងារមួយចំនួន នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះទៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧតនតរមានជ័យ ជួបជាមួយលោកមេឃុំ អនុឃុំ ត្រពាំងប្រាសាទ លោកអភិបាលរងស្រុក និងប្រធានភូមិបាលស្រុក ដើម្បីពិនិត្យការងារមួយចំនួនដែលត្រូវបន្តធ្វើបន្ទាន់ ៖ ១-កាងារពង្រឹងសន្តិសុខ សុវត្តិភាពភូមិ-ឃុំ ២-ការងារចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រចាំឆ្នាំរបស់គ ជ ប និង៣-ការងាររៀបចំគណៈកម្មការ ចុះពិនិត្យភូមិឧបសម្ព័ន្ធ ដែលមិនទាន់មានសេចក្តីសម្រេចពីក្រសួងមហាផ្ទៃ និងរៀបចំបំបែកភូមិ ដែលមានប្រជាជនច្រើន នៅក្នុងឃុំត្រពាំងប្រាសាទ ដើម្បីភាពងាយស្រួលក្នុងការគ្រប់គ្រង និងរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើកស្ទួយជីវិភាពប្រជាពលរដ្ឋ បានដល់មូលដ្ឋានដាច់ស្រយាល។ ក្នុងឧកាសនោះ ឯកឧត្តម បានថ្លែងកោតសរសើរ ក្នុងការដឹកនាំរបស់លោកមេឃុំ កន្លងមក និងសុំឱ្យខិតខំបន្តទៀត ពិសេសការរៀបចំឯកសារភូមិឧបសម្ពន្ធ និងការងារបំបែកភូមិនេះ ឱ្យបានលឿន ដើម្បីបញ្ជូនទៅថ្នាក់លើឱ្យបានទាន់ពេលវេលា។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់ពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណបទុម និងវត្តបង្គលសត្ថាវ័ន
    thumbnail
     
    ឯកឧត្តម ស្លេះពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ និងជាអនុប្រធាន ស.ស.យ.កបានចុះសួរសុខទុក្ខ​​ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន