khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់កុមារកំព្រា នៅមជ្ឈមណ្ឌលបុរីកុមារខេត្តកែប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលបុរីកុមារខេត្តកែប ឯកឧត្តម ប្រាក់ ចំរើន ប្រធានស្តីទីគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) និងលោកជំទាវឧកញ៉ាបណ្ឌិត សេង ពុទ្ធិឆាត ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ គឹម ចន្នី អភិបាលរងនៃគណៈអភិបាលខេត្តកែប និងមន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់កុមារកំព្រាខេត្តកែប។

    គួររំលឹកថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ធ្លាប់បានអញ្ជើញចុះមកជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយកុមារកំព្រា ដែលកំពុងទទួលការគាំពារនៅក្នុងមជ្ឈមណ្ឌលបុរីកុមារខេត្តកែប រួចម្តងមកហើយ។

    ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ បាននាំយកនូវអំណោយជាសម្ភារ និងថវិកាផ្ទាល់ខ្លួនឧបត្ថម្ភជូនមជ្ឈមណ្ឌលបុរីកុមារខេត្តកែបរួមមាន ៖ ម៉ូតូរឺម៉កចំនួន០១គ្រឿង សម្រាប់ប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនកុមារទៅបន្តការសិក្សានៅតាមបណ្តាសាលារៀននានាក្នុងខេត្ត ព្រមទាំងបាននាំយក អង្ករ០៤បាវទម្ងន់២០០គីឡូក្រាម សៀវភៅ០២កេសស្មើ៤០០ក្បាល មី០៨កេសតូច ប្រេងឆា០៤ធុងចំណុះ០៥លីត្រ ទឹកស៊ីអីវ០១កេស និង០៥យួរ ទឹកត្រី០៤យួរ ស្ទីគ័ររូបតុក្កតាចំនួន៦កេស ឧបត្ថម្ភថវិកាមណ្ឌលចំនួន៥០មុឺនរៀល បុគ្គលិកមណ្ឌលចំនួន០៧នាក់ ក្នុងម្នាក់ៗទទួលបាន៥មុឺនរៀល កុមារចំនួន២៨នាក់ ក្នុងម្នាក់ៗទទួលបាន២មុឺនរៀល។

    សូមបញ្ជាក់ថា មជ្ឈមណ្ឌលបុរីកុមារខេត្តកែប ចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ១៩៩៦ មានប្រធានចំនួន០១នាក់ និងអនុប្រធានចំនួន០១នាក់ ជាមន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាចំនួន០៥នាក់។ ចាប់តាំងពីថ្ងៃបង្កើតមណ្ឌលកុមារ រហូតដល់បច្ចុប្បន្ននេះ មានកុមារសរុបចំនួន២៩៥នាក់។ ក្រោយពីបញ្ចប់ការសិក្សាក្មួយៗ ត្រូវបានធ្វើសមាហរណកម្មចេញពីមណ្ឌលចំនួន២៥៨នាក់ ដោយពួកគេមានជំនាញ និងមានការងារធ្វើរស់នៅដោយខ្លួនឯង។

    សព្វថ្ងៃកុមាររស់នៅក្នុងមណ្ឌលនេះ មានចំនួន ៣៧នាក់ ស្រី១១នាក់ ដោយពួកគេសិក្សានៅក្នុងថ្នាក់ចំណេះដឹងទូទៅ និងថ្នាក់ជំនាញវិជ្ជាជីវៈ ក្រោមប្រភពថវិការដ្ឋ តាមរយៈរដ្ឋបាលខេត្ត អង្គការកុមារអាស៊ី ថ្នាក់ដឹកនាំខេត្ត និងសប្បុរសជននានា៕
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់ពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណបទុម និងវត្តបង្គលសត្ថាវ័ន
    thumbnail
     
    ឯកឧត្តម ស្លេះពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ និងជាអនុប្រធាន ស.ស.យ.កបានចុះសួរសុខទុក្ខ​​ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន