khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងកីឡាករទូកងសរុបចំនួន១១ទូក ខ្នាតអន្តរជាតិ ដើម្បីត្រៀមលក្ខណៈប្រណាំងទូកង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការទី៥ រដ្ឋសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងកីឡាករទូកងសរុបចំនួន១១ទូក ខ្នាតអន្តរជាតិ ដើម្បីត្រៀមលក្ខណៈប្រណាំងទូកង ដែលនឹងប្រារព្ធធ្វើចាប់ថ្ងៃស្អែកទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅតាមដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានសមាជិកចូលរួមសរុបចំនួន២៥២នាក់។ នៅក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ និងឯកឧត្តម បានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដល់កីឡាករទូកងទាំង១១ទូក។ បន្ទាប់មកនៅរសៀលថ្ងៃខែឆ្នាំដដែល លោកជំទាវ និងឯកឧត្តម បានបន្តជួបសំណេះសំណាលជាមួយនឹងអាណាព្យាបាលសិស្សានុសិស្ស និងសិស្សានុសិស្សដែលមានជីវភាពខ្វះខាតសរុបចំនួន៥៤នាក់ សម្រាប់ត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ នៅក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ និងឯកឧត្តម បានឧបត្ថម្ភនូវសម្ភារសិក្សា និងថវិការមួយចំនួន នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់ពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណបទុម និងវត្តបង្គលសត្ថាវ័ន
    thumbnail
     
    ឯកឧត្តម ស្លេះពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ និងជាអនុប្រធាន ស.ស.យ.កបានចុះសួរសុខទុក្ខ​​ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន