khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញជួបប្រជុំជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ និជាប្រធានសមាគមថែទាំសុខភាពមនុស្សចាស់សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រហស្បត៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញជួបប្រជុំជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ និជាប្រធានសមាគមថែទាំសុខភាពមនុស្សចាស់សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់ និងរួមគ្នាពិភាក្សាដោះស្រាយសំណូមពរមួយចំនួនចំពោះមុខ គឺត្រូវបន្តរួមសហការជាមួយតំណាងក្រសួងផែនការ រៀបចំកម្មវិធីសម្ភាសន៍ធ្វើប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រងាយរងហានិភ័យឲ្យបានសុច្ចរិត យុត្តិធម៌ត្រឹមត្រូវ តាមប្រព័ន្ធបច្ចេកវិជ្ជា និងទាន់តាមការកំណត់ ហើយក៏បានឧបត្ថម្ភថវិកាគាំទ្រសមាគមមនុស្សចាស់សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយក្តីគោរពស្រឡាញ់ពេញចិត្តក្រៃលែង។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ជឹម លាវ លេខាធិការគណៈកម្មការ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យជំនួយការគណៈកម្មការ ដើម្បីពិនិត្យលើកម្មវិធី ថវិកា សម្រាប់ត្រៀមចុះបំពេញបេសកម្មទៅកាន់ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី
    thumbnail
     
    ឯកឧត្តមបណ្ឌិត នាង ផាត ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨