khmer eng
  • ឯកឧត្ដម ឆាយ វណ្ណា អញ្ជើញចុះជួបសំណេះសំណាលក្រុមប្រឹក្សាឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី ។
    ក្រោយពីបានស្តាប់របាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាឃុំប៊ូស្រា លោកមេនគរបាលប៉ុស្តិ៍ឃុំ និងលោកស្មៀនឃុំ រួចមក ឯកឧត្ដម ឆាយ វណ្ណា បានថ្លែងអំណរគុណចំពោះការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងជួយដោះស្រាយសំណូមពរប្រជាពលរដ្ឋបានយ៉ាងល្អ និងខិតខំបន្តដោះស្រាយបញ្ហាដែលនៅសេសសល់តាមសំណូមពររបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ ឯកឧត្ដមបានជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច ដើម្បីប្រជាពលរដ្ឋរស់នៅប្រកបដោយសចក្តីសុខក្សេមក្សាន្ត។
    ទន្ទឹមនោះ ចំពោះការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ឯកឧត្ដមបានលើកឡើងឱ្យសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ត្រូវត្រៀមលក្ខណៈដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
    ជាទីបញ្ចប់ ឯកឧត្ដម ឆាយ វណ្ណា បាននំាយកអំណោយចែកជូនក្រុមប្រឹក្សាឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន សារុង១ និងថវិកាចំនួន ២០,០០០រៀល។

    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់ពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណបទុម និងវត្តបង្គលសត្ថាវ័ន
    thumbnail
     
    ឯកឧត្តម ស្លេះពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ និងជាអនុប្រធាន ស.ស.យ.កបានចុះសួរសុខទុក្ខ​​ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន