khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យអុំទូក នៅខេត្តឧត្តរមានជ័យ 
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យអុំទូក នៅខេត្តឧត្តរមានជ័យ ដែលបានរៀបចំប្រារព្ធ ចំនួន២ថ្ងៃ ពីថ្ងៃសៅរ៍ទី១១ និងថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបឹងស្នោរមុខសាលាខេត្តឧត្តរមានជ័យ ដែលមានទូកសរុប ចំនួន១៩ទូក ចូលរួមប្រកួត ដែលបានបង្ករការសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងតាមបណ្តាស្រុកជាប់នឹងខេត្ត និងជាការចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់របស់បុព្វបុរសយើងផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់ពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណបទុម និងវត្តបង្គលសត្ថាវ័ន
    thumbnail
     
    ឯកឧត្តម ស្លេះពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ និងជាអនុប្រធាន ស.ស.យ.កបានចុះសួរសុខទុក្ខ​​ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន