khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកឋិនសាមគ្គី នៅវត្តព្រៃដង្ហើម ស្ថិតនៅក្នុងឃុំកែវពណ៍ ស្រុកពួក ខេត្តសៀមរាប
     
    ចែករំលែក ៖

    នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងបងប្អូន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកឋិនសាមគ្គី នៅវត្តព្រៃដង្ហើម ស្ថិតនៅក្នុងឃុំកែវពណ៍ ស្រុកពួក ខេត្តសៀមរាប ដែលគង់ចាំព្រះវស្សាអស់មួយត្រីមាស ក្នុងពុទ្ធសីមាវត្តនេះ តាមកន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកំណប់ទ្រព្យដ៏ប្រសើរទៅអនាគតជាតិ និងឧទ្ទិសកុសលផលបុណ្យនេះ ដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា កូនចៅ និងសាច់សារលោហិត និងបុព្វវីរ បុរស វីរនារី អ្នកស្នេហាជាតិខ្មែរដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពដែនដី និងការពារសន្តិភាព សូមលោកទាំងអស់បានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។ ម្យ៉ាងទៀតដើម្បីប្រមូលបច្ច័យយកទុកកសាងសិម្មិទិផលពុទ្ធសាសនាក្នុងទីអារាមនេះផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់ពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណបទុម និងវត្តបង្គលសត្ថាវ័ន
    thumbnail
     
    ឯកឧត្តម ស្លេះពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ និងជាអនុប្រធាន ស.ស.យ.កបានចុះសួរសុខទុក្ខ​​ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន