khmer eng
  • និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សាស្ត្រាចារ្យ សមណនិសិ្សត និងនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាចំនួន៥៣នាក់ បាននិមន្តនិងអញ្ជើញមកទស្សនកិច្ចសិក្សាឈ្វេងអំពីដំណើរការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។
    នៅក្នុងឱកាសនោះ លោក សុខ សុជាតិ ជំនួយការអគ្គលេខាធិការព្រឹទ្ធសភា បានធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា ព្រមទាំងបទបង្ហាញរបស់លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ស្តីពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អគ្គលខាធិការដ្ឋានព្រឹទ្ធសភា ជូនសាស្ត្រាចារ្យ សមណនិសិ្សត និងនិស្សិតបានជ្រាប។
    វិមានព្រឹទ្ធសភា គឺជាអតីតវិមានរដ្ឋចំការមនដែលត្រូវបានផ្តួចផ្តើមគំនិតកសាងឡើងក្នុងទសវត្សរ៍ទី៥០ ដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ក្នុងពេលនោះ វិមានរដ្ឋចំការមន គឺជាទីកន្លែងសម្រាប់ទទួលបដិសណ្ឋារកិច្ចប្រមុខរដ្ឋនៃប្រទេសនានា ជាកន្លែងធ្វើការងារនិងជាព្រះរាជដំណាក់របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះរាជដំណាក់របស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះរាជដំណាក់របស់ព្រះរាជបុត្រី នរោត្តម បុប្ជាទេវី។ បច្ចុប្បន្ននៅក្នុងបរិវេណអតីតវិមានរដ្ឋចំការមន ជាទីកន្លែងធ្វើការរបស់ស្ថាប័នកំពូលៗចំនួន០៣ គឺព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់ពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណបទុម និងវត្តបង្គលសត្ថាវ័ន
    thumbnail
     
    ឯកឧត្តម ស្លេះពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ និងជាអនុប្រធាន ស.ស.យ.កបានចុះសួរសុខទុក្ខ​​ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន