khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមវេទិកាជាតិស្តីពី “ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច”
     
    ចែករំលែក ៖

    នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ មុំ សណ្តាប់ អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា លោកជំទាវ ស៊ី វណ្ណថា លោកជំទាវ ចឹក ហេង និងលោកជំទាវ ទេព្វ សំអូន សមាជិកាក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមវេទិកាជាតិស្តីពី “ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច” ក្រោមប្រធាានបទ “ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយនិងសាធារណៈ” នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដោយមានស្ត្រីជាថ្នាក់ដឹកនាំមកពីគ្រប់ក្រសួងស្ថាប័ន ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមដោយផ្ទាល់ចំនួន៣០០នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត ចំនួន១៥០០នាក់។
    វេទិកាជាតិនេះរៀបចំឡើងដោយក្រសួងកិច្ចការនារី ក្នុងគោលបំណងដើម្បីជំរុញការចូលរួមរបស់ស្ត្រី និងក្មេងស្រី នៅក្នុងតួនាទីធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិត ទាំងក្នុងវិស័យនយោបាយ និងសាធារណៈ ដែលប្រព្រឹត្តទៅរយៈ០១ថ្ងៃ ដោយផ្តោតទៅលើប្រធានបទសំខាន់ចំនួន០២គឺ៖
    ប្រធានបទទី១៖វេទិកាចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំក្នុងវិស័យនយោបាយថា្នក់ជាតិ និងក្រោមជាតិ។
    ប្រធានបទទី២៖ការលើកកម្ពស់ និងកត្តាជំរុញនានាសម្រាប់ស្ត្រីក្នុងការចូលរួមនៅក្នុងវិស័យសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសបរិបទបរិវត្តកម្មឌីជីថល និងការរៀបចំរដ្ឋាភិបាលឌីជីថល។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់ពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណបទុម និងវត្តបង្គលសត្ថាវ័ន
    thumbnail
     
    ឯកឧត្តម ស្លេះពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ និងជាអនុប្រធាន ស.ស.យ.កបានចុះសួរសុខទុក្ខ​​ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន