khmer eng
  • ឯកឧត្តម ឡោក ឆាយ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសិក្សាកែសម្រួលសេចក្តីសម្រេច ស្តីពីការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនមន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាជាស្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការពិសេស ដើម្បីពិនិត្យ និងសិក្សា កែសម្រួលសេចក្តីសម្រេចស្តីពីការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងគោលបំណងចូលរួមអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភ និងលើកកម្ពស់សុខុមាលភាពមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម០២ឆ្នាំ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា អនុគណៈកម្មការ នៅសាលប្រជុំពិសេសខាងក្រោម វិមានព្រឹទ្ធសភា។
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់ពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណបទុម និងវត្តបង្គលសត្ថាវ័ន
    thumbnail
     
    ឯកឧត្តម ស្លេះពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ និងជាអនុប្រធាន ស.ស.យ.កបានចុះសួរសុខទុក្ខ​​ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន