khmer eng
  • គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចសួនបន្លែធម្មជាតិលើកំពូលភ្នំបូកគោ ខេត្តកំពត
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី៥) ដឹកនាំដោយ លោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តម ខៀវ រិទ្ធីផល អភិបាលរងនៃគណ:អភិបាលខេត្តកំពត បានអញ្ជើញទស្សនកិច្ចរមណីយដ្ឋានសួនបន្លែធម្មជាតិលើកំពូលភ្នំបូកគោ ស្ថិតនៅក្នុងក្រុងបូកគោ ខេត្តកំពត។
    សូមបញ្ជាក់ថា សួនបន្លែធម្មជាតិលើកំពូលភ្នំបូកគោ សម្បូរបន្លែ ផ្លែឈើធម្មជាតិស្រស់ៗក្នុងសួននេះមានច្រើនប្រភេទ ដែលអាចឱ្យភ្ញៀវចូលកម្សាន្តថតរូប និងទិញយកទៅផ្ទះបាន មានសុទ្ធសឹងតែជាបន្លែ ផ្លែឈើធម្មជាតិមិនប្រើប្រាស់ជីគីមីមានច្រើនប្រភេទ ច្រើនជម្រើស ហើយកាន់តែពិសេសទៀតនោះ គឺការផ្គត់ផ្គង់បន្លែនេះ មានលក់ជូនខួបប្រាំង ខួបវស្សាតែម្ដង រួមមាន៖ ផ្លែស្តូប៊រី ស្ពៃក្ដោប សាឡាត់ ខាត់ណា ម្រះ ម្ទេសប្លោក និង បន្លែជាច្រើន ផ្សេងទៀត ត្រូវបានកសិករក្នុងសួនរៀបចំថ្នាលដាក់ជី និងបណ្ដុះ បន្តបន្ទាប់គ្នាជាហូរហែសរុបជាង៤០ប្រភេទ សម្រាប់ផ្គត់ផ្គង់នៅសណ្ឋាគារលើកំពូលភ្នំបូកគោ និងលក់ ជូនភ្ញៀវទេសចរ ពេលទៅកម្សាន្តនៅទីនោះ។
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា