khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញដឹកនាំមន្រ្តីរាជការ និងកងកម្លាំងក្នុងខេត្ត បន្ទាយមានជ័យ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ តិច ដាវ៉ាន់
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំមន្រ្តីរាជការ និងកងកម្លាំងក្នុងខេត្ត បន្ទាយមានជ័យ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ តិច ដាវ៉ាន់ ត្រូវជាឧត្តមភរិយា ឯកឧត្តម សួន សុធី រដ្ឋលេខាធិការក្រសួង សង្គមកិច្ចអតីតយុទ្ធ និងយុវនីតិសម្បទា ដែលទទួលអនិច្ចកម្មកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៧.៣០ព្រឹក ដោយរោគាពាធ ក្នុងជន្មាយុ ៦៩ឆ្នាំ។ ក្នុងវេលាដ៏សែនសោកសង្វេកនេះ គ្រប់ថ្នាក់ដឹកនាំ កងកម្លាំងបានសម្ដែងនូវក្ដីសោកស្ដាយជាពន់ពេក និងចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារមួយរូប ដែលត្រូវជាភរិយា ម្ដាយ និងបងស្រីជាទីគោរពស្រលាញ់ និងឧទ្ទិសបួងសួង សូមឲ្យវិញ្ញាណខន្ធសពលោកជំទាវបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា