khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារនារី និងកុមារ រួមជាមួយគណៈបញ្ជាការឯកភាព និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារនារី និងកុមារ រួមជាមួយគណៈបញ្ជាការឯកភាព និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឯកឧត្តម បានសម្តែងការកោតសរសើរ ដែលបានខិតខំយកចិត្តទុកដាក់បម្រើសេវាសាធារណៈ និងដោះស្រាយសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋលើការងារសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ពិសេសលើកាងារចុះល្បាតត្រួតពិនិត្យរដ្ឋបាលតាមគោលដៅ ដែលបានកំណត់។ សម្រាប់ទិសដៅជាអាទិភាពដែលត្រូវបន្តរួមសហការគ្នាអនុវត្តរួមមាន បន្តការងារថែទាំសុខភាពជូនក្រុមប្រឹក្សាសង្កាត់ក្នុងតំណែង ក្នុងករណីយថាហេតុនានាត្រូវផ្តល់ពត៌មានមកសមត្ថកិច្ចឲ្យបានជាប់ជាប្រចាំ។ នាឱកាសនោះ ឯកឧត្តម បានជួយឧបត្ថម្ភកន្សែងពោះគោ ចំនួន២០កន្សែង ក្នុងបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយក្រៃលែង។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា