khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំលើកប្រចាំខែលើកទី១៩ ជាមួយមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំលើកប្រចាំខែលើកទី១៩ ជាមួយមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រតិបត្តិស្របតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា អង្គប្រជុំបានឯកភាពទាំងស្រុងលើវឌ្ឍភាពការងារខែធ្នូ ឆ្នាំ២០២៣ និងទិសដៅសម្រាប់ខែមករា ឆ្នាំ២០២៤ ដោយផ្តោតអាទិភាពលើ ៖
    ១-ការបែងចែកកម្លាំងការពារសន្តិសុខសុវត្ថិភាពសាធារណៈ អបអរសាទរខួបទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា តាមគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជា ហ៊ុន សែន ឲ្យបាន ព្រមជាមួយភារកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំសាកល ឆ្នាំ២០២៤ ជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
    ២-ត្រូវបន្តយកចិត្តទុកដាក់តាមដានថែទាំសុខភាព និងជីវភាពជូនសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ក្នុងតំណែង ត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយស្របតាមប្រតិទិនការងារសំខាន់ៗចាំបាច់ដែល គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គជប) បានកំណត់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២