khmer eng
  • លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ជួបសំណេះសំណាលជាមួយប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំទូទាំងស្រុកពញាឮ ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា អមដំណើរដោយលោក ស៊ឹម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហមន្ត្រីរាជការនៃ អ.ពស បានអញ្ជើញជួបសំណេះសំណាលជាមួយលោក លោកស្រី នាងកញ្ញាជាប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំទូទាំងស្រុកពញាឮ នៅសាលប្រជុំសាលាស្រុក ខេត្តកណ្តាល។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមមានលោក ថន សុវណ្ណា អភិបាលស្រុក លោក អោក ស៊្រុន ប្រធានក្រុមប្រឹក្សាស្រុកលោកនុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម មានវត្តមានសរុបចំនួន ៩៥នាក់ ស្រី១៧នាក់។ លោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុក បានមានមតិស្វាគមន៍ និងគោរពកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនលោកជំទាវប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ដែលជានិច្ចកាលអញ្ជើញចុះមូលដ្ឋានក្តាប់រាល់កង្វល់បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការសំខាន់គឺក្រុមប្រឹក្សាឃុំទូទាំងស្រុក។ សកម្មភាពចុះមូលដ្ឋានដូចភ្លៀងរលឹម និងការចូលរួមដោះស្រាយកង្វល់បញ្ហាសំណូមពររបស់ប្រជាជន និងជំនួយឧបត្ថម្ភទាំងស្មារតី និងសម្ភារពីសំណាក់លោកជំទាវប្រធាន ស្ថិតស្ថេរក្នុងការចងចាំរបស់ប្រជាជន ព្រះសង្ឃ និងមន្ត្រីរាជការស្រុកពញាឮជារៀងរហូត។
    លោកជំទាវប្រធានក្នុងនាមសម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានថ្លែងអំណរគុណលោកអភិបាលស្រុក និងលោក លោកស្រី នាងកញ្ញាសមាជិកក្រុមប្រឹក្សាឃុំព្រមទាំងព្រះសង្ឃ មន្ត្រីរាជការ និងប្រជាជនទាំងអស់ ដែលជានិច្ចកាលតែងលើកទឹកចិត្តលោកជំទាវក្នុងគ្រប់សកម្មភាពនៅមូលដ្ឋាន។ លោកជំទាវបានប្រសិទ្ធពរជ័យ អាយុ វណ្ណៈ សុខៈ ពលៈ ជូនលោកអភិបាលស្រុក លោកលោកស្រីនាងកញ្ញាមន្ត្រីរាជការនិងប្រជាពលរដ្ឋទូទាំងស្រុកក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល២០២៤ខាងមុខនេះ។
    ក្នុងកម្មវិធីនេះលោកជំទាវប្រធាន ឧបត្ថម្ភភេសជ្ជៈចំនួនសរុប៥៥កេស ដោយជូនឃុំនីមួយៗចំនួន២កេស និងថវិកាសរុបចំនួន ៦,០០០,០០០រៀល ដោយជូនអ្នកចូលរួមម្នាក់ចំនួន ៥០,០០០រៀល ឯអ្នកមានបញ្ហាសុខភាពក្នុងម្នាក់១០០,០០០រៀល។

    ប្រភព៖ លេខាធិការដ្ឋានសមាគមសង្គហមន្ត្រីរាជការនៃ អ.ពស
    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២