khmer eng
  • លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីសាលាស្រុកពញាឮ ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទីព្រឹក លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា អមដំណើរដោយលោក ស៊ឹម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហមន្ត្រីរាជការនៃ អ.ពស បានអញ្ជើញជួបសំណេះសំណាលជាមួយលោក លោកស្រី ជាមន្ត្រីសាលាស្រុក នៅសាលប្រជុំតូចសាលាស្រុកពញាឮ ខេត្តកណ្តាល។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមមានលោក ថន សុវណ្ណា អភិបាលស្រុក លោកនុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម មានវត្តមានសរុបចំនួន១៥នាក់ ស្រី១នាក់។ នាឱកាសនោះលោកជំទាវប្រធាន ឧបត្ថម្ភភេសជ្ជៈចំនួនសរុប៥កេស និងជូនថវិកាម្នាក់ៗចំនួន៥០,០០០រៀល។ លោកជំទាវបានប្រសិទ្ធពរជ័យជូនលោក លោកស្រីទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល២០២៤ នូវពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ។

    ប្រភព៖ លេខាធិការដ្ឋានសមាគមសង្គហមន្ត្រីរាជការនៃ អ.ពស
    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២