khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ សំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំទាំង១០នៃស្រុកដងទង់ ខេត្តកំពត
     
    ចែករំលែក ៖

    ក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះ សំណាល សួរសុខទុក្ខថ្នាក់ ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំទាំង១០នៃស្រុកដងទង់ ខេត្តកំពត រួមមាន៖ ១.ឃុំដំណាក់សុក្រំ ២.ឃុំដងទង់ ៣.ឃុំ ខ្ជាយខាងជើង ៤.ឃុំខ្ជាយខាងត្បូង ៥.ឃុំមានរិទ្ធិ ៦.ឃុំស្រែជាខាងជើង ៧.ឃុំស្រែជាខាងត្បូង ៨.ឃុំទទុង ៩.ឃុំអង្គរមាស និង១០.ឃុំល្អាង ដោយមានអ្នកចូលរួមសរុប៦០នាក់ នៅសាលប្រជុំសាលាស្រុកដងទង់ ខេត្តកំពត។
    អង្គពិធីបានប្រព្រឹត្តិទៅដោយមានរបៀបវារៈរួមមាន៖
    ១-មតិស្វាគមន៍របស់លោក កឹម បូណា អភិបាលនៃគណៈអភិបាលស្រុកដងទង់។
    ២-ឯកឧត្តម ខៀវ មុត ប្រធានគណៈអធិបតី បានទទួលការផ្តាំផ្ញេីសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងជម្រាបអំពីគោលបំណងខ្លឹមសារសំខាន់ៗនៃកិច្ចសំណេះសំណាលនាព្រឹកនេះ។
    ៣-ឯកឧត្តម ទេព យុទ្ធី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ធ្វើសេចក្តីរាយការណ៍អំពីសមិទ្ធផលរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ក្នុងនីតិកាលទី៤នៃព្រឹទ្ធសភា។
    ៤-មតិសំណេះសំណាល បូកសរុប និងផ្តាំផ្ញើររបស់ឯកឧត្តម ខៀវ មុត ប្រធានគណៈអធិបតី មានប្រសាសន៍ផ្តាំផ្ញើរ ដើម្បីត្រៀមលក្ខណៈឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នាពេលខាងមុខ និងបញ្ហាផ្សេងៗ…។
    មុនបញ្ចប់ពិធី ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់ក្រុមប្រឹក្សាឃុំដែលបានចូលរួម។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២