khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ចូលរួមពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ស្ពឺ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងជាប្រធានប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជីញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលមានសមាសភាពចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ស្ពឺ។

    ក្នុងឱកាសដ៏ល្អប្រសើរនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី តាំងនាមឱ្យគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានមានមតិសំណេះសំណាលដោយផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ និងតំណាងរាស្ត្រក្នុងតំណែង សូមថែរក្សាសុខភាពឱ្យបានល្អ ប្រុងប្រយ័ត្នឱ្យបានខ្ពស់នូវសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ និងរៀបចំរាល់ឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបានគ្រប់ៗគ្នា ។

    ទន្ទឹមនេះ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តកំពង់ស្ពឺផងដែរ ៕

    ប្រភព : ការិយាល័យអមក្រុមភូមិភាគទី៧
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក