khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ អ៊ីវ ថុង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ អ៊ីវ ថុង ទីប្រឹក្សាជាន់ខ្ពស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអតីតសកលវិទ្យាធិការ នៃសកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានទទួល មរណភាព កាលពីវេលាម៉ោង១១:១៥នាទីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។
    ក្នុងឱកាសដ៏គ្រៀមក្រំនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្តេចភក្តីបានចូលរួមរំលែកទុក្ខដោយសេចក្តីសោយស្តាយ អាឡោះអាល័យរកអ្វីមកប្រៀបផ្ទឹមពុំបានចំពោះ
    ការបាត់បង់ឪពុកបង្កើត ឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហាធម៌ដ៏ល្អប្រពៃ ជាពិសេសឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ បានចូលរួមចំណែកយ៉ាងសកម្មកសាងជាតិមាតុភូមិក្នុងរយៈពេលកាលកន្លងមក។ ទោះបីរូបកាយរបស់ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ បានបាត់បង់ទៅមែនពិត ប៉ុន្តែកិត្តិយសថ្លៃថ្នូរ ភាពអំណត់តស៊ូនឹងស្ថិតស្ថេរក្នុងចិត្តកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
    សម្តេច បានបួងសួង វត្ថុស័ក្តិសិទ្ធិ និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិត សាស្ត្រចារ្យ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    សពឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ អ៊ីវ ថុង ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីពុទ្ធសាសនាខ្មែរ នៅគេហដ្ឋានក្នុងបុរីជីបម៉ុង (ហ្គ្រែភ្នំពេញ) ផ្ទះលេខ២៩ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយមនុស្សធម៌ចែកជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី អញ្ជើញជាអធិបតីបិទកិច្ចប្រជុំស្តីពី ការចូលរួមយុទ្ធសាស្ត្ររបស់ភាគីពាក់ព័ន្ធ និងការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់យន្តការបញ្ចប់របេងកម្ពុជា
    thumbnail
     
    ឯកឧត្តម គិន ណែត ចូលរួមពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធសមិទ្ធផលនានានៅក្នុងទីអារាមវត្តព្រឹក្សា ( ពេជសារ )
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការចូលរួមយុទ្ធសាស្ត្ររបស់ភាគីពាក់ព័ន្ធ និងការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់យន្តការបញ្ចប់របេងកម្ពុជា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ ដើម្បីពិនិត្យលើការងារចាំបាច់មួយចំនួន