khmer eng
  • លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី សហការជាមួយក្រុមគ្រូពេទ្យបារាំង ចុះពិនិត្យព្យាបាលជំងឺឥតយកកម្រៃជូនប្រជាពលរដ្ឋ
     
    ចែករំលែក ៖

    លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈ កម្មការទី៥ ព្រឹទ្ធសភា និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមគ្រូពេទ្យ មណ្ឌលសុខភាពបង្អែកស្រុកពញាឮ នៃខេត្តកណ្តាល បានសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី (AMS) ប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតយកកម្រៃជូនប្រជាពលរដ្ឋរស់ នៅស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។
    ក្នុងឱកាសនោះ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពឱ្យបានល្អ ប្រសើរ ដោយហេតុថា ខែនេះជាខែក្តៅខ្លាំ ង និងត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវនិងទៀងទាត់។
    សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី (AMS) ប្រទេសបារាំង នឹងពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតយកកម្រៃ រយៈពេលចំនួន០២ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង០៨:៣០នាទី រហូតដល់វេលាម៉ោង១៦:៣០នាទីល្ងាច នៅបរិវេណសាលាសាលាបឋមសិក្សា អរិយកស្សប ស្រុកពញាឮ ខេត្តកណ្តាល។៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក