khmer eng
  • ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពរុនតាឯក
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ អមដំណើរដោយ លោកជំទាវ ភរិយាអភិបាលខេត្ត និងមន្រ្តី អាជ្ញាធរខេត្ត បានឆ្លៀតឱកាសអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅមណ្ឌលសុខភាពរុនតាឯក ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ ក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសូមជូនពរឱ្យបងប្អូនឆាប់បានជាសះស្បើយ បានត្រឡប់ទៅជួបជុំគ្រួរសារវិញ។ ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ព្យាបាល និងមើលថែបងប្អូនក្នុងមូលដ្ឋានឱ្យអស់ពីកម្លាំងកាយចិត្ត។ ឯកឧត្តម និងលោកជំទាវក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលសុខភាពផងដែរ។

    ប្រភព៖ ខុទ្ទកាល័យអនុប្រធានទី១ ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា