khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការ បាន អញ្ជើញជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានភូមិ ដើម្បីពាំនាំនូវការនឹករលឹក សាកសួរសុខទុក្ខ
     
    ចែករំលែក ៖

    នារសៀលថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤ នៅសាលាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការ បាន អញ្ជើញជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានភូមិ ដើម្បីពាំនាំនូវការនឹករលឹក សាកសួរសុខទុក្ខ ជូនពរ ថ្លែងអំណរគុណពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា និងឈ្វេងយល់ពីសភាពការណ៍ទូទៅរបស់ឃុំ បញ្ហាប្រឈម និងផែនការបន្ត។ បន្ទាប់ពីបានស្ដាប់របាយការណ៍លោកស្រីមេឃុំរួចមក ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំកន្លងមកក្នុងការដឹកនាំគ្រប់គ្រង ធ្វើឲ្យមូលដ្ឋានរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សង្គម ពិសេសបង្កការសប្បាយរីករាយដល់ប្រជាជនក្នុងកម្មវិធីសង្ក្រាន្តឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ការប្រមូលផលស្រូវរដូវប្រាំងលើកទី១ ការបន្តធ្វើស្រែបង្កើនរដូវលើកទី២ ជាមួយនឹងការខិតខំស្ដារប្រឡាយ ដោះស្រាយទឹកស្រោចស្រពស្រែ ការបម្រើសេវាសាធារណ:ជាឯកសារផ្សេងៗ ជូនប្រជាជនសម្រាប់ប្រើប្រាស់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ…។ល។ ឯកឧត្តម បានសំណូមពរ កុំបីស្កប់ស្កល់ចំពោះស្នាដៃសម្រេចបានកន្លងមក ត្រូវបន្តសាមគ្គីផ្ទៃក្នុង ត្រូវបន្តផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អទាន់ពេល ត្រូវបន្តយកចិត្តទុកដាក់បំផុតធ្វើឲ្យភូមិឃុំមានសុវត្ថិភាព ដោយបំផុសចលនាប្រជាជនម្នាក់ជាប្រជាការពារម្នាក់ ត្រូវបន្តខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ត្រូវបំផុសប្រជាជនឲ្យថែទាំសុខភាពក្នុងរដូវក្ដៅតាមការអំពាវនាវរបស់សុខាភិបាល ត្រូវខិតខំសហការដោះស្រាយទឹកស្រោចស្រពស្រែ ប្រាំងលើកទី២ បានជម្រាបជូនពីផែនការឆ្ពោះទៅកាន់កាបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត-ក្រុង – ស្រុក ឆ្នាំ២០២៤ ដែលកាន់តែខិតជិតមកដល់ ដោយសង្កត់លើអង្គបោះឆ្នោត អំពីការថែរក្សាសុខភាព និងឯកសារសម្រាប់បម្រើឲ្យថ្ងៃបោះឆ្នោត។ ចុងបញ្ចប់ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួម ដល់ក្រុមប្រឹក្សាស្រុករងគ្រោះថ្នាក់ចរាចរ និងឧបត្ថម្ភដល់សកម្មភាពយុទ្ទនាការឃោស នាបោះឆ្នោតថ្នាក់ខេត្ត ស្រុក ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី អញ្ជើញជាអធិបតីបិទកិច្ចប្រជុំស្តីពី ការចូលរួមយុទ្ធសាស្ត្ររបស់ភាគីពាក់ព័ន្ធ និងការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់យន្តការបញ្ចប់របេងកម្ពុជា
    thumbnail
     
    ឯកឧត្តម គិន ណែត ចូលរួមពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធសមិទ្ធផលនានានៅក្នុងទីអារាមវត្តព្រឹក្សា ( ពេជសារ )
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការចូលរួមយុទ្ធសាស្ត្ររបស់ភាគីពាក់ព័ន្ធ និងការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់យន្តការបញ្ចប់របេងកម្ពុជា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ ដើម្បីពិនិត្យលើការងារចាំបាច់មួយចំនួន
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល ជាប្រធានក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) បានអញ្ជើញចូលរួមប្រជុំជាមួយអនុគណៈកម្មការខ្លឹមសារ និងឯកសារ ស្តីពីការរៀបចំឯកសារសម្រាប់កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព