khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាធិបតីទិវាអ្នកម្តាយអន្តរជាតិ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម មួង យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសសយកក្រុង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាធិបតីទិវាអ្នកម្តាយអន្តរជាតិ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម មួង យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសសយកក្រុង លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក ស្រេង សុផល អភិបាលក្រុង លោក ចៅ ឈិញហ្វុក ប្រធានសមាគមព្រះវិហារតាតឺហ្វរយាន លោកស្រីជំទប់ទី១ លោកមេភូមិ លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ មាតាបិតា និង សិស្សានុសិស្ស។ ក្នុងឱកាសនោះ ឯកឧត្តម បានជម្រាបជូនថា ទិវាមាតាអន្តរជាតិ ដែលប្រារព្វពេលនេះ គឺជាការគោរព ដឹងគុណ និងផ្តល់នូវកិត្តិយសដល់មាតាគ្រប់រួប ចំពោះការចូលរួមដោយមិនចេះនឿយហត់ដល់គ្រួសារ និងការលះបង់ជាច្រើន ដើម្បីសុខុមាលភាពអ្នករាល់គ្នា និងសង្គមផងដែរ។ តួរនាទី និងវីរភាពរបស់មាតានៅក្នុងជីវិតរបស់យើងគឺ ជាព្រឹត្តការ នៃការចិញ្ចឹមបីបាច់ដែលមិនអាចជំនួសបានពីការមើលថែរក្សាកូនៗ តាំងពីចាប់កំណើត រហូតដល់ពេលធំពេញវ័យ ផ្តល់នូវការអប់រំដ៏ប្រសើរ និងរៀបចំទុកដាក់សម្រាប់គ្រួសារផងដែរ។ សូមបញ្ជាក់ជូនថា ទិវាមាតាអន្តរជាតិ ត្រូវបានគេប្រារព្ធធ្វើជាលើកដំបូងនៅសហរដ្ឋអាមេរិកដោយ Anna Jarvis ដែលជាអ្នកផ្តួចផ្តើមវាបន្ទាប់ពីម្តាយរបស់នាងបានស្លាប់នៅដើមសតវត្សរ៍ទី២០ នៅឯវិហារ Andrews Methodist Episcopal ក្រុង Grafton រដ្ឋ West Virginia។ ក្រោយពីចប់កម្មវិធី មានការទទួលទានអាហារបួសសាមគ្គីផងដែរ។ កម្មវិធីនេះប្រារព្វធ្វើនៅព្រះវិហារតាតឺហ្វរយាន ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ